Thursday, July 7, 2016

ជីវិតនិងការងារ គំនិតជោគជ័យ

ហេតុផលសំខាន់ៗ៥យ៉ាង ដែលអ្នកត្រូវចូលរួមការងារស្ម័គ្រចិត្តដើម្បីសង្គម! 
ហេតុផលសំខាន់ៗ៥យ៉ាង ដែលអ្នកត្រូវចូលរួមការងារស្ម័គ្រចិត្តដើម្បីសង្គម!ការងារស្ម័គ្រចិត្ត ជាការងារមួយប្រភេទដែលមានសារសំខាន់ខ្លាំងណាស់នៅក្នុងសង្គម ព្រោះថា សង្គមពិតជាត្រូវការការចូលរួមរបស់មនុស្សជាច្រើន ដើម្បីធ្វើកិច្ចការផ្សេងៗដែលមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែយ៉ាងណា
ក៏ដោយ មនុស្សមួយចំនួនហាក់ដូចជា មើលរំលងពីការចូលរួមក្នុងការងារស្ម័គ្រចិត្តដើម្បីសង្គម ព្រោះវាជាការងារដែលមិនទទួលបានប្រាក់កម្រៃ។ ថ្វីត្បិតតែមិនទទួលបានប្រាក់កម្រៃក៏ពិតមែន ប៉ុន្តែសូមកុំគិតថា វាគ្មានប្រយោជន៍ឲ្យសោះសម្រាប់ខ្លួនអ្នក និង សង្គមរបស់អ្នក។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗដែលអ្នកគួរចូលរួមស្ម័គ្រចិត្តធ្វើកិច្ចការសង្គម៖
១) សន្សំបទពិសោធន៍ការងារ៖ ការងារស្ម័គ្រចិត្តគឺពិតជា មានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលមិនទាន់មានបទពិសោធន៍ការងារនៅឡើយ ហើយវាជាឱកាសមួយ ដើម្បីដុសខាត់ និង ពង្រឹងសមត្ថភាពរបស់អ្នកតាមរយៈការអនុវត្តផ្ទាល់។ ដូច្នេះក្រោយពេលបញ្ចប់ការងារស្ម័គ្រចិត្តនេះ អ្នកអាចមានឱកាសដើម្បីចូលបម្រើការងារនៅស្ថាប័ន ឬ ក្រុមហ៊ុនណាមួយដែលខ្លួនពេញចិត្ត ដោយទទួលបានប្រាក់ខែពេញសិទ្ធិ ផ្អែកលើសមត្ថភាពជាក់ស្តែងរបស់អ្នក។
២) ជួយដល់សង្គម៖ ក្នុងនាមអ្នកជាពលរដ្ឋម្នាក់ គឺត្រូវតែមានកាតព្វកិច្ចដើម្បីចូលរួម ក្នុងអភិវឌ្ឍប្រទេសទៅតាមលទ្ធភាពជាក់ស្តែង ដូច្នេះហើយការងារស្ម័គ្រចិត្ត គឺជាការងារដ៏ល្អមួយដែលអ្នកមិនត្រូវមើលរំលងឡើយ។
៣) ពង្រឹងជំនាញទំនាក់ទំនង៖ ជាទូទៅ ការងារស្ម័គ្រចិត្តដែលទាក់ទងនឹងសង្គម គឺតែងមានមនុស្សជាច្រើនចូលរួម ទាំងជាតិ និង អន្តរជាតិ។ ក្នុងនោះ អ្នកអាចចូលរួមជាមួយពួកគេក្នុងការពង្រឹងជំនាញទំនាក់ទំនងរបស់ ខ្លួនឲ្យកាន់តែប្រសើរជាងមុន ព្រោះថាជំនាញនេះគឺពិតជាមិនអាចខ្វះបានឡើយ មិនថា អ្នកបម្រើការងារឲ្យគេ ឬ ម្ចាស់អាជីវកម្មផ្ទាល់ខ្លួននោះទេ។
៤) ស្គាល់តម្លៃរបស់មនុស្ស៖ មនុស្សដែលមានតម្លៃ គឺជាមនុស្សដែលធ្វើនូវកិច្ចការល្អៗជាច្រើន ទាំងដើម្បីអ្នកដទៃ និង ខ្លួនឯងផ្ទាល់។ នៅពេលអ្នកចុះទៅធ្វើការងារស្ម័គ្រចិត្តនៅតាមសហគមន៍ផ្សេងៗ អ្នកនឹងដឹងច្បាស់ថា នៅពេលធ្វើអំពើល្អទៅកាន់អ្នកដទៃនៅក្នុងសង្គម ជាពិសេសប្រជាជនក្រីក្រ គឺពិតជារឿងដែលសប្បាយចិត្ត ហើយយល់ច្បាស់ថា ជីវិតពិតជាមានតម្លៃខ្លាំងណាស់ ដែលលុយមិនអាចធ្វើឲ្យអ្នកមានអារម្មណ៍បែបនេះឡើយ។
៥) មានជំនាញដឹកនាំ៖ នៅពេលធ្វើកិច្ចការស្ម័គ្រចិត្តដើម្បីជួយសង្គមនោះ គឺប្រាកដជាមានការលំបាកជាច្រើន ជាពិសេសធ្វើការជាមួយមនុស្សច្រើនមកពីប្រភពផ្សេងៗគ្នា។ ប្រការនេះ អាចជួយឲ្យអ្នកចេះសម្របសម្រួល និង ចេះដឹកនាំមនុស្សឲ្យធ្វើការជាក្រុមមិនខាន ព្រោះបើមិនព្យាយាមពង្រឹងវាដោយខ្លួនឯងឲ្យបានខ្លាំងទេ នោះកិច្ចការផ្សេងៗដែលកំពុងធ្វើនោះ មិនងាយមានលទ្ធផលឡើយ។
ចំណុចសំខាន់ៗ ដែលមនុស្សភាគច្រើនមានវិប្បដិសារីបំផុតក្រោយពេលបញ្ចប់ការសិក្សា ចំណុចសំខាន់ៗ ដែលមនុស្សភាគច្រើនមានវិប្បដិសារីបំផុតក្រោយពេលបញ្ចប់ការសិក្សាជាទូទៅ សិស្សភាគច្រើនចង់បញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យឲ្យបានចប់ ដើម្បីអាចធ្វើការដែលខ្លួនពេញចិត្ត និង សន្សំប្រាក់ឲ្យបានច្រើន។ ប៉ុន្តែក្រោយពេលបញ្ចប់ការសិក្សាហើយនោះ មនុស្សជាច្រើនតែងមានវិប្បដិសារីទៅវិញ ព្រោះថាអ្វីៗខុសពីការរំពឹងទុករបស់ខ្លួន។ខាងក្រោមនេះ គឺជារឿងទាំងមួយចំនួនដែលមនុស្សមានវិប្បដិសារី ក្រោយពេលរៀនចប់៖
១) ជ្រើសរើសមុខវិជ្ជា ឬ ជំនាញខុស៖ មានមនុស្សមិនតិចទេ ដែលពេលចូលសិក្សានៅមហាវិទ្យាល័យនោះ មិនបានដឹងច្បាស់ថា មុខវិជ្ជាមួយណាដែលខ្លួនពេញចិត្ត និង ត្រូវជាមួយសមត្ថភាពរបស់ខ្លួន ដោយរៀនផ្អើលតាមគ្នាប៉ុណ្ណោះ។ ដូច្នេះហើយ ក្រោយពេលបញ្ចប់ការសិក្សា ពួកគេមិនអាចប្រើប្រាស់ចំណេះដឹងដែលខ្លួនរៀននោះដើម្បីជាប្រយោជន៍ សម្រាប់ជីវិតបានដោយងាយឡើយ ព្រោះថា មានតែក្រដាសមួយសន្លឹក ដែលបញ្ជាក់ថា បានបង់លុយរៀនអស់៤ឆ្នាំប៉ុណ្ណោះ។ ដូច្នេះហើយ នៅពេលចង់សិក្សាអ្វីមួយ ត្រូវគិតឲ្យច្បាស់ដើម្បីកុំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ។
 ២) ពូកែនៅសាលា តែខ្វះបទពិសោធន៍ក្នុងសង្គម៖ មានករណីខ្លះកើតឡើង ដោយសារតែមនុស្សមួយចំនួន បានខិតខំរៀនយ៉ាងខ្លាំងនៅសាលា ហើយក៏មានលទ្ធផលជាទីពេញចិត្តផងដែរ។ ប៉ុន្តែពួកគេរវល់តែខិតខំរៀននៅតែសាលា ជាមួយមោទនភាពជ្រុលរបស់ខ្លួន ដោយភ្លេចគិតអំពីការរៀនសូត្រក្នុងសង្គមជាក់ស្តែង។ ក្នុងន័យនេះ មានន័យថា ពួកគេមិនបានសន្សំបទពិសោធន៍ និង ចូលរួមប្រឡូកក្នុងកិច្ចការសង្គមច្រើននោះទេ ពោលគឺគិតតែរៀនទ្រឹស្ដីនៅសាលាតែមួយមុខ ជាហេតុនាំឲ្យពួកគេត្រូវខកចិត្តនៅពេលរៀនចប់ ព្រោះថា អ្នកខ្លះមិនពូកែខ្លាំងណាស់ណាទេនៅសាលា ប៉ុន្តែដោយសារធ្លាប់មានបទពិសោធន៍ច្រើន ក្នុងការធ្វើការច្រើនក្នុងសង្គមជាក់ស្តែងនោះ ធ្វើឲ្យពួកគេហាក់ទទួលបានឱកាសការងារល្អជាងអ្នកដទៃទៅវិញ។
៣) មិនអាចធ្វើការដែលជាក្តីស្រមៃខ្លួន៖ រឿងដ៏គួរឲ្យសោកស្តាយមួយសម្រាប់មនុស្សគ្រប់គ្នា គឺនៅពេលដែលពួកគេមិនអាចធ្វើការក្នុងតំណែង ឬ ផ្នែកណាមួយដែលខ្លួនចង់បានជាយូណាស់មកហើយ។ ប្រការនេះអាចបណ្តាលមកពីចំណេះដឹង និង ជំនាញនៅមានកម្រិត ហើយពេលខ្លះដោយសារតែ ទីផ្សារមានការប្រកួតប្រជែងខ្លាំងពេកដែលមិនងាយនរណាម្នាក់អាច ធ្វើបាន។
៤) បរាជ័យក្នុងការរៀបចំផែនការជីវិត៖ ផែនការជីវិត គឺពិតជាសំខាន់ខ្លាំងណាស់ ហើយមិនមែនមានន័យថា រៀនបានសញ្ញាបត្រខ្ពស់គឺចេះរៀបចំផែនការជីវិតឲ្យបានប្រសើរនោះ ឡើយ។ មានមនុស្សខ្លះមិនដឹងថា ខ្លួនគួរធ្វើអ្វីក្រោយពេលរៀនចប់ ហើយក៏មិនដឹងថា ត្រូវដើរតាមផ្លូវណាដើម្បីសម្រេចតាមក្តីប្រាថ្នារបស់ខ្លួនដែរ ។ បើបរាជ័យនៅសាលា មិនមែនមានន័យថា អ្នកបរាជ័យក្នុងជីវិតនោះឡើយ ប៉ុន្តែបើបរាជ័យក្នុងការរៀបចំផែនការជីវិត នោះនាំឲ្យអ្នកត្រូវប្រឈមការលំបាកជាច្រើន៕ ដើម្បីទាញយកប្រយោជន៍ពីការប្រើFacebook អ្នកត្រូវធ្វើ

No comments:

Post a Comment