Thursday, July 7, 2016

ជីវិតនិងការងារ គំនិតជោគជ័យ

វិធីប្រាំយ៉ាងដែលអ្នកចំណាយពេលវេលាតិច តែទទួលផលច្រើន 
 វិធីប្រាំយ៉ាងដែលអ្នកចំណាយពេលវេលាតិច តែទទួលផលច្រើនអ្នកប្រហែលជាធ្លាប់ធ្វើការជាច្រើនម៉ោងក្នុងមួយថ្ងៃៗ តែកិច្ចការរបស់អ្នកនៅតែមិនទាន់បញ្ចប់។ ពេលខ្លះទៀតនោះ អ្នកស្ទើរតែចង់បោកក្បាលទៅនឹងជញ្ជឹងដោយសារតែធុញនឹងការងារពេក? ខាងក្រោមនេះជាវិធីទាំងប្រាំយ៉ាង ដែលអាចជួយលោកអ្នកសម្រេចបានទិន្នផលច្រើនក្នុងរយៈខ្លី។
១) ឈប់ធ្វើការច្រើនមុខក្នុងពេលតែមួយ៖ ស្ទើរតែមនុស្សនៅទូទាំងពិភពលោក មានទូរស័ព្ទផ្ទាល់ខ្លួនដែលធ្វើឱ្យការទំនាក់ទំនងមានការងាយស្រួល។ ដូច្នេះហើយ មនុស្សជាច្រើនចូលចិត្តធ្វើការផងលេងទូរស័ព្ទផងក្នុងពេលតែមួយ។ មនុស្សជាច្រើនមានទស្សនៈថា ការធ្វើកិច្ចការច្រើនមុខជួយឱ្យគាត់សម្រេចកិច្ចការបានច្រើនមុខ។ ប៉ុន្តែបើធ្វើការងារច្រើនក្នុងពេលតែមួយ ដោយមិនកំណត់ថាមួយណាសំខាន់ជាងមួយណាទេ ច្បាស់ជាមិនអាចសម្រេចផលបាននោះទេ។

២) តាំងសមាធិប្រចាំថ្ងៃ៖ ការតាំងសមាធិ អាចជួយដល់ការផ្តោតអារម្មណ៍ និងជួយដល់ការចងចាំ។ តាមការស្រាវជ្រាវនៅសកលវិទ្យាល័យ Kentucky បានរកឃើញថា ការតាំងសមាធិមិនត្រឹមតែជួយដល់ការចងចាំប៉ុណ្ណោះទេ ថែមទាំងជួយដល់ការផលិតលទ្ធផលការងារថែមទៀតផង។
៣) កុំផ្តោតខ្លាំងលើការងារ៖ មនុស្សដែលជោគជ័យគេមិនគិតតែពីការងារមួយមុខនោះទេ។ ការងារនឹងគ្រួសារគឺស្មើគ្នា។ មនុស្សប្រភេទនេះទើបអាចសម្រេចកិច្ចការបានច្រើនបាន។ ៤)ម៉ោងណាដែលអ្នកមានអារម្មណ៍ល្អ៖ តើអ្នកជាមនុស្សពេលព្រឹកឬពេលល្ងាច? តាមវិទ្យាសាស្ត្រ ចម្លើយនេះ គឺពិតជាសំខាន់។ ម៉្យាងវិញទៀត វាក៏មានការជាប់ទាក់ទងទៅនឹងកម្ដៅនៅក្នុងខ្លួន។ ដូច្នេះហើយ កុំចំណាយពេលទាំងនោះទៅធ្វើអ្វីដែលមិនមានប្រយោជន៍។
៥) មានការសប្បាយចិត្តទាំងនៅម៉ោងធ្វើការនិងក្រៅម៉ោងធ្វើការ៖ តាមការស្រាវជ្រាវបានរកឃើញថា ភាពសប្បាយចិត្តទាំងនៅម៉ោងធ្វើការនិងក្រៅម៉ោងធ្វើការមិនត្រឹមតែជួយឱ្យអ្នកទទួលបានទិន្នផលខ្ពស់ នោះទេ ប៉ុន្តែថែមទាំងជួយបង្កើនគំនិតឆ្នៃប្រឌិតទៀតផង៕

ហេតុផលទាំង៦យ៉ាងដែលអ្នកអាចចាប់ផ្ដើមមុខជំនួញបានអំឡុងពេលអ្នកជានិស្សិត 
 អ្នកប្រហែលជាដឹងហើយថា ជីវិតនិស្សិតសកលវិទ្យាល័យគឺមានភាពខុសស្រលះទៅនឹងជីវិតរៀនថ្នាក់វិទ្យាល័យ ទាំងទំនួលខុសត្រូវ រួមទាំងចំណេះដឹង។ ប៉ុន្តែវាក៏ដល់ពេលដែលអ្នកគួរតែចាប់ផ្ដើមបង្កើតមុខរបរអ្វីមួយដោយខ្លួនឯងហើយ ដោយមិនចាំបាច់ទាល់តែចប់ថ្នាក់បរិញ្ញាបត្រនោះទេ។ ខាងក្រោមនេះជាហេតុផល ៦យ៉ាងដែលនិស្សិតគួរចាប់ផ្ដើមបង្កើតមុខជំនួញ៖
១) ហានិភ័យអាចមានកម្រិតទាប៖ អ្នកប្រហែលជាមានគំនិតចង់បង្កើតការរកស៊ីមួយដែលមានគម្រោងដំណើរការត្រឹមតែ៦ទៅ១២ខែប៉ុណ្ណោះ។ ដូច្នេះអ្នកអាចជួបប្រទះហានិភ័យដែលតូចទាបបំផុត។ មិនត្រឹមតែប៉ុណ្ណោះអ្នកអាចទទួលបានគំនិតកែប្រែថ្មីដ៏អស្ចារ្យជាងនេះទៀតក៏ថាបាន។
២) អាចប្រើប្រាស់ប្រភពដែលសកលវិទ្យាល័យអ្នកមាន៖ នៅទីនោះអ្នកអាចនឹងប្រើប្រាស់នូវប្រព័ន្ធអ៊ីនធឺណិត បានដោយមិនគិតថ្លៃ ថែមទាំងអាចប្រើប្រាស់បន្ទប់ដើម្បីធ្វើជាកន្លែងសម្រាប់ពិភាក្សាគ្នា ដោយមានសាស្ត្រាចារ្យចាំផ្ដល់ជាគំនិតនិងយោបល់ផងដែរ។
៣) អ្នកនឹងទទួលចំណេះធ្វើពិតប្រាកដ៖ ការសិក្សារៀនសូត្រ នៅក្នុងថ្នាក់ក៏ជាផ្នែកមួយដែលជំរុញឱ្យអ្នកចាប់ផ្ដើមមានគំនិតហើយនឹកគិតថានឹងធ្វើអ្វីជាបន្ត។ ប៉ុន្តែបើអ្នកចាប់ផ្ដើមបោះជំហានធ្វើអ្វីដែលអ្នកបានគិតទុកនោះអ្នកនឹងទទួលបានប្រយោជន៍ដ៏ធំពីវា។
៤) អាចទទួលគំនិតជាច្រើនពីនិស្សិតដទៃ៖ ពេលខ្លះអ្នកក៏អាចឱ្យនិស្សិតដទៃទៀតក្នុងសាលារៀនធ្វើការវាស់ស្ទង់គំនិតរកស៊ីរបស់អ្នកផងដែរ។
៥) អាចមានទំនាក់ទំនងជិតស្និទ្ធជាមួយសហគ្រិនដែលជោគជ័យ៖ នៅពេលអ្នកធ្វើការរកស៊ី អ្នកត្រូវមានការទាក់ទង ទៅនឹងអ្នកជំនួញដែលល្បីៗនិងជោគជ័យ។ ហើយមនុស្សជោគជ័យទាំងនោះនឹងមិនកំណាញ់ក្នុងការផ្ដល់គំនិតដ៏សហគ្រិនវ័យក្មេងដូចជាអ្នកទេ។
៦) អាចជាបទពិសោធន៍សម្រាប់ការងារបន្ទាប់៖ នៅពេលអ្នកមានចំណាប់អារម្មណ៍ចង់ទៅធ្វើការនៅគ្រឹះស្ថានផ្សេងទៀតនោះ អ្នកអាចប្រាប់ទៅដល់ពួកគេថាអ្នកក៏ធ្លាប់រកស៊ីក៏ដូចជាមានការចាប់អារម្មណ៍ទៅនឹងផលិតផលនេះឬផលិតផលនោះដែរ។ ថាមិនបានក្រុមហ៊ុននោះកំពុងតែស្វែងរកមនុស្សដូចជាអ្នក ដូច្នេះអ្នកនឹងក្លាយជាដុំពេជ្រសម្រាប់ពួកគេ៕

No comments:

Post a Comment