Thursday, July 7, 2016

គំនិត ជោគជ័យ នឹង យុទ្ធសាស្រ្ត

ធ្វើយ៉ាងម៉េចទើបធ្វើឱ្យកូនរបស់អ្នកមានទម្លាប់អានសៀវភៅតាំងពីក្មេង? 

 ការអានមានអត្ថប្រយោជន៏ ដូចជា ជួយបង្កើនពាក្យដល់ក្មេង ជួយឱ្យការសរសេរកាន់តែល្អ ហើយការអានក៏ត្រូវបានគេដឹងដែរថា អាចជួយដល់ការចងចាំថែមទៀតផង។ ដូច្នេះហើយ ឪពុកម្តាយគួរតែបង្ហាត់បង្រៀនកូនៗឱ្យមានទម្លាប់អានតាំងពីក្មេង។ ខាងក្រោមនេះនឹងបង្ហាញវិធីដែលអ្នកអាចជំរុញកូនអ្នកឱ្យចង់អានបាន។
១) នាំកូនរបស់អ្នកទៅបណ្ណាល័យ៖ ចូរនាំកូនរបស់អ្នកទៅបណ្ណាល័យឱ្យបានទៀងទាត់។ ឧទាហរណ៏៖ អ្នកនាំកូនអ្នករៀងរាល់ថ្ងៃអាទិត្យ។ អ្នកអាចចុះឈ្មោះចូលជាសមាជិកដើម្បីអានសៀវភៅក្នុងបណ្ណាល័យបាន។ ម៉្យាងវិញទៀត អ្នកអាចជួយជ្រើសរើសសៀវភៅដែលសមស្របឱ្យកូនរបស់អ្នក។ 
២) ព្រេងនិទានមុនពេលចូលគេង៖ ក្មេងភាគច្រើនមិនចូលគេងភ្លាមៗនោះទេ។ ដូច្នេះហើយ អ្នកអាចគេងជាមួយពួកគេ នឹងប្រើប្រាស់ពេលវេលានោះដើម្បីនិទានរឿងព្រេងនិទាន។ មិនត្រឹមដែលរឹតចំណងរវាងកូននឹងកូនរបស់អ្នកទេ តែថែមទាំងជួយបង្កើនចំណង់នៃការអានដល់កូនរបស់អ្នកថែមទៀតផង។ 
៣) ចែករំលែកសៀវភៅដែលអ្នកចូលចិត្ត៖ តើអ្នកនៅចាំបានទេសៀវភៅដែលអ្នកចូលចិត្តបំផុត? តើអ្នកមានរក្សាទុកដែរឬទេ? បើសិនជាមាន អ្នកអាចចែករំលែកសៀវភៅទាំងនោះ និងប្រាប់ពីហេតុផលថា ហេតុអ្វីបានជាអ្នកស្រឡាញ់វា ព្រោះថាកូនរបស់អ្នកអាចនឹងចាប់អារម្មណ៏។ 
៤) កន្លែងរក្សាទុកសៀវភៅ៖ អ្នកអាចឱ្យកូនរបស់អ្នកទិញសៀវភៅដែលពួកគេចង់ទិញ និងបង្រៀនពួកគេឱ្យចេះរក្សាទុក។ ការដែលមានរក្សាទុកសៀវភៅបានត្រឹមត្រូវអាចធ្វើឱ្យពួកគេមានអារម្មណ៏ល្អទៅនឹងការអាន៕

No comments:

Post a Comment