ចំណុចទាំង៤នេះ បញ្ជាក់ថា លោកអ្នកគួរធ្វើជំនួញក្នុងវ័យខ្ទង់ ២០ឆ្នាំ
ហេតុផលទាំង៤នេះបញ្ជាក់ថា អ្នកគួរធ្វើជំនួញក្នុងវ័យខ្ទង់២០ឆ្នាំ ភាពជោគជ័យក្នុងការបើកជំនួញ គឺជាសេចក្តីប្រាថ្នារបស់មនុស្សជាច្រើន ព្រោះថាវាជារឿងដ៏អស្ចារ្យមួយក្នុងជីវិតមនុស្សម្នាក់ៗ។
ជាការពិតណាស់ ការធ្វើជំនួញ មិនមែនជាការងាយនោះឡើយ ព្រោះថា ទម្រាំទទួលបានជោគជ័យនោះប្រាកដជា ត្រូវប្រឈមនឹងបញ្ហាជាច្រើន ឬ ពេលខ្លះត្រូវបរាជ័យច្រើនដងក៏ថាបាន។ ដោយសារតែបែបនេះហើយ បានជាមនុស្សវ័យក្មេងមួយចំនួន គិតថានឹងបើកជំនួញនៅពេលដែល ពួកគេមានវ័យចាស់បន្តិច ប៉ុន្តែ
ភាពជោគជ័យ មិនអាចកំណត់ដោយអាយុតែម្យ៉ាងនោះទេ ពោលគឺមានកត្តារួមផ្សំជាមួយទៀត ដែលសហគ្រិនត្រូវមាន។ ដូច្នេះបើអ្នកចង់ បើកជំនួញ សូមកុំរារែកពោលគឺត្រូវតាំងចិត្តធ្វើវា បើទោះបីជាអ្នកស្ថិតក្នុងវ័យខ្ទង់២០ប្លាយក៏ដោយ។ខាងក្រោមនេះ គឺជាហេតុផលដែលអ្នកគួរបើកជំនួញក្នុងវ័យ២០ឆ្នាំប្លាយ៖
១) កំពុងស្ថិតក្នុងវ័យស្រេកឃ្លានជ័យជំនះ៖វ័យនេះ គឺជាវ័យមួយដែលមនុស្សគ្រប់គ្នាតែងចង់បង្ហាញទៅកាន់អ្នកដទៃថា ជាខ្លួនមនុស្សអស្ចារ្យ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់រកស៊ីមែន សូមកុំរារែកចិត្តអី ហើយគួរតែព្យាយាមរកវិធីសាស្ត្រយ៉ាងណាដើម្បីអាចធ្វើឲ្យក្តី សុបិន្ដក្លាយជាការពិតបាន។
២) មានពេលគ្រប់គ្រាន់៖ថ្វីត្បិតតែ ស្ថិតក្នុងវ័យខ្ទង់២០ឆ្នាំ គឺមិនសូវមានបទពិសោធន៍មែន ប៉ុន្តែវាជាវ័យដ៏សំខាន់មួយ ក្នុងការរៀនសូត្រ ហើយបើទោះបីជាអ្នកត្រូវបរាជ័យក៏ដោយ ប៉ុន្តែអ្នកនៅមានពេលវេលាវែងឆ្ងាយទៅទៀត។ ចំពោះអ្នកដែលគិតថា ចាំដល់វ័យច្រើនសឹមបើកជំនួញនោះ គឺអាចនឹងមិនមានកម្លាំង និង ពេលវេលាគ្រប់គ្រាន់នោះឡើយ ជាពិសេសនៅពេលជួបការបរាជ័យច្រើនដង។
៣) មិនសូវមានបញ្ហាគ្រួសារស្មុគស្មាញ៖មនុស្សដែលស្ថិតក្នុងវ័យនេះ គឺមានភាគរយមិនមានគ្រួសារច្រើនគួរសម។ ភាពនៅទំនេរមិនទាន់មានគ្រួសារនេះ ក៏ជាផ្នែកល្អមួយក្នុងការបើកជំនួញផងដែរ ព្រោះអ្នកមិនចាំបាច់ខ្វល់ខ្វាយ ពីរឿងនៅផ្ទះច្រើនដូចអ្នកមានគ្រួសារនោះឡើយ។ ប្រការនេះ អាចជួយឲ្យអ្នកអាច មានការផ្ដោតអារម្មណ៍ និង តាំងចិត្តធ្វើការបានល្អ ដើម្បីសម្រេចគោលដៅ។
៤) ស្គាល់បច្ចេកវិទ្យា និង មានបណ្ដាញច្រើន៖ចំពោះអ្នកដែល ស្ថិតក្នុងវ័យនេះ ភាគច្រើនគឺស្គាល់បច្ចេកវិទ្យាថ្មីៗជាច្រើន ដែលអាចបម្រើដល់ ប្រយោជន៍នៃការធ្វើជំនួញ។ ហើយម្យ៉ាងវិញទៀត ក៏មានមិត្តភក្ដិ និង បណ្ដាញជាច្រើនផងដែរ។ ការមានបណ្ដាញច្រើនបែបនេះ វាអាចជួយឲ្យអាជីវកម្មរបស់អ្នកអាចឆាប់ដំណើរការទៅបានរហ័ស តាមរយៈការណែនាំទៅកាន់អ្នកទាំងនោះ ហើយពេលខ្លះក៏អាចទទួលបានដំបូន្មានល្អៗផងដែរ៕
ការកំសាន្តទាំង៥យ៉ាងដែលអ្នកអាចអភិវឌ្ឍទៅជាជំនួញ
ទម្លាប់កម្សាន្តផ្សេងៗ គឺមនុស្សគ្រប់គ្នាតែងតែមាន ដើម្បីធ្វើឲ្យអារម្មណ៍មានភាពរីករាយ។ ការកម្សាន្តទាំងនេះ ប្រសិនបើអ្នកយកចិត្តទុកដាក់នោះ វាអាចទៅជាឪកាសមួយ ដើម្បីរកលុយផងក៏ថាបាន។ ខាងក្រោមនេះ ជាការកម្សាន្ត៥យ៉ាង ដែលលោកអ្នកអាចរកលុយបានដោយសារវា ឬ អាចអភិវឌ្ឍទៅជាជំនួញ៖
១) ការធ្វើលំហាត់ប្រាណ ៖ អ្នកដែលចូលចិត្តហាត់ប្រាណ និងរក្សារាងអោយស្អាតមានឪកាសបង្រៀនដល់អ្នកដទៃ។ មិនថាអ្នកពូកែខាងលើកទម្ងន់ យួហា្ក ឬ ជិះកង់ឡើងភ្នំ អ្នកអាចក្លាយជាគ្រូបង្រៀនមួយដែលអាចទទួលបានចំណូលសមរម្យ។ ដូចគ្នានេះផងដែរ អ្នកក៏អាចពិចារណាធ្វើជាគ្រូបង្វឹកសម្រាប់សាលារៀននិងក្លឹបណាមួយ។
២) ការថតរូប ៖ អ្នកណាក៏អាចថតរូបជាមួយកាម៉េរាបានដែរ។ ប៉ុន្តែ អ្នកខ្លះអាចថតរូបល្អជាងអ្នកផ្សេង។ ប្រសិនបើអ្នកថតរូបដែលមានភាពចាប់អារម្មណ៍ មានមនុស្សជាច្រើននឹងបង់ប្រាក់ដល់ការងាររបស់អ្នក។ ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់អ្នកអោយបានល្អ អ្នកអាចផ្តល់ជូននូវសេវាកម្មដែលមានតម្លៃទាប ហើយបន្ទាប់មកឡើងតម្លៃវិញ។
៣) លេងតន្រ្តី៖ សម្រាប់មនុស្សមួយចំនួន តន្ត្រីគឺមិនមែនគ្រាន់តែជាចំណង់ចំណូលចិត្តមួយនោះទេ តែវាជាសុភមង្គលរបស់ពួកគេ ។ គេអាចលក់សំឡេង ឬ មេរៀនតន្ត្រីនៅតាមផ្ទះរបស់ពួកគេ ឬជួលស្ទូឌីយោ
៤) ការដុតនំ ៖ ការចាប់ផ្តើមអាជីវកម្មដុតនំមួយ ប្រហែលតម្រូវឱ្យអ្នកមានសញ្ញាប័ត្រ ឬ ការផ្តល់អាជ្ញាប័ណ្ណ ឬ ប្រហែលជាត្រូវការកែលម្អផ្ទះបាយមួយចំនួន ដើម្បីបំពេញតាមបទដ្ឋានរបស់រដ្ឋាភិបាល។ ប៉ុន្តែ វានឹងចំណេញនៅពេលក្រោយ ។ ចាប់ផ្តើមដោយមានមិត្តភក្តិនិងក្រុមគ្រួសារសាកល្បងទំនិញដែលអ្នកបានដុត និងបន្ទាប់មក ផ្សព្វផ្សាយអោយទូលំទូលាយ។
៥) គេហទំព័រផ្ទាល់ខ្លួន ៖ ប្រសិនបើអ្នកចូលចិត្តសរសេរ និងរីករាយពេលមានគេអាន ការងាររបស់អ្នក អ្នកគួរពិចារណាចាប់ផ្តើមគេហទំព័រអនឡាញ។ ប្រធានបទដែលអ្នកចុះផ្សាយគួរមានការអប់រំ ។ ប្រាក់មិនអាចរត់រកក្នុងពេលមួយយប់ទេ វាត្រូវការរយៈខ្លះ។ ពេលមានអ្នកអាននៅគេហទំព័រអ្នកកាន់តែច្រើន នោះនឹងមានគេទាក់ទងអ្នក ដើម្បីធ្វើពាណីជ្ជកម្ម។

No comments:
Post a Comment